Friday, January 29, 2016

តើមានអ្វីដើម្បីគ្រប់គ្រងការកំហឹងរបស់ខ្ញុំបាន?


តើមានអ្វីដើម្បីគ្រប់គ្រងការកំហឹងរបស់ខ្ញុំបាន?

មនុស្សដែលបានបង្តើតមកនៅលើផែនដីយើង ទាំងធំទាំងតូចតែងតែមានកំហឹងហឹងនិងអ្វីមួយដែលមិនបានបំពេញបំណង
រឺសេចក្តីប្រាថ្នារបស់អ្នក។​ ដូច្នេះកំហឹងគឺជារឿងធម្មតារបស់មនុស្សគ្រប់រូបប៉ុន្តែមានមនុស្សខ្លះគេបានគ្រប់គ្រងកំហឹងរបស់
គេមិនអោយមានការប៉ះពាល់អ្វីដល់អ្នកដ៏ទៃ ហើយក៏មានមនុស្សមួយប្រភេទទៀតដែលគាត់មិនអាច រឺក៏ពិបាកក្នុងការគ្រប់គ្រង់កំហឹង
របស់ខ្លួន ដូច្នេះថ្ងៃនេះខ្ញុំបានស្វែងគន្លឹះមួយចំនួនដែលអាចជួយអ្នកបានខ្លះមិនទាំងស្រុតទេ៖ នៅថ្ងៃមួយខ្ញុំបានទៅចូលរួមកម្មវិធី
ជប់លៀងរបស់មិត្រភ័ក្រហើយខ្ញុំបានអង្គុយជាមួយនិងមនុស្សជាច្រើនហើយពេលនោះមានម្នាក់បានលួចយកទូរស័ព្ទរបស់ខ្ញុំ
ពេលនោះខ្ញុំដឹងថាអ្នកនោះបានយកមែន​ តើអ្នកគួរតែធ្វើយ៉ាងណា?
១.អ្នកគួរតែព្យាយាមសួរអ្នកទាំងអស់គ្នាដែលចូលរួមដើម្បីដឹងអំពីការពិត
២.សូមគ្រប់គ្រង់អារម្មរណ៏របស់អ្នកដោយត្រូវគិតថា «មិនអីទេ»
៣.អ្នកត្រូវតែដោះស្រាយបញ្ហាដោយសតិវិធី​មានន័យវិធីដែលមិនបង្ករហឹង្សា

៤.អ្នកត្រូវស្វែងរកជំនួយដើម្បីជួយអន្តរាគមន៍ពីម្ចាស់កម្មវិធី

តើខ្ញុំអាចរៀនកុំព្យួទ័រចេះដោយវិធីណា?





មនុស្សយើងជាច្រើនបានកើតមកតែងតែមានលក្ខណៈខុសៗពីគ្នា ដូច្នេះការសិក្សារក៏មិនខុសគ្នាប៉ុន្មានដែរ។មនុស្សយើងកើតនៅលើផែនដីតែងតែមានអំណោយទានសិក្សារខុសគ្នាដូចជាៈកុំព្យូទ័រ,ភ្លេង,គំនូរ,...................។តែថ្ងៃនេះខ្ញុំសូមលើកយកចំនុចមួយចំនួនដែលអាចជួយអ្នកអោយអាចចាប់យកបាននូវជំនាញកុំព្យូរទ័រដែលអ្នកចង់បានទោះបីជាវាមិនមែនជាការចាប់អារម្មរណ៏របស់អ្នកក៏ដោយៈ



១.ដាក់ចិត្តរបស់អ្នកសម្រាប់ទទួលយកមេរៀនៈបើសិនជាយើងមិនបានបើកចិត្តដើម្បីត្រៀមខ្លួនទទួលមេរៀន
នោះទេទោះបីជាយើងរៀនអោយយូរប៉ុន្មានក៏មិនមានប្រយោជន៍សម្រាប់អ្នកដែល។

២.ចាប់ផ្តើមដោយការវាយ Typing ពេលខ្លះយើងមានអារម្មរណ៍ធុញទ្រាញនិងការវាយ Typing ដោយយើងគិតថាយើងអាចវាយបានល្អ និង ចេះល្មមហើយ ទាំងអ្នកខ្លួនឯងកំពុងតែខ្សោយនៅឡើយ។ ប៉ុន្តែអ្វីដែលជាមូលដ្ឋានគ្រិះសម្រាប់ការសិក្សារកុំព្យូទ័រនិងការវាយអត្ថបទគឺជា Typing

៣.ឯកសារគឺជាអ្នកនាំផ្លូវអ្នកដើម្បីអោយអ្នកស្គាល់គន្លឹះរបស់កុំព្យូទ័រនិងរបៀបប្រើប្រាស់កុំព្យូទ័រ បើសិនជាយើង
រៀនគ្មានឯកសារសម្រាប់នាំផ្លូវនោះទេវាក៏គ្មានបានផ្តល់ផលចំណេញអ្វីដល់ការសិក្សារបស់អ្នកនោះទេ

៤.ចាប់ផ្តើមចំណាយពេលវេលារបស់អ្នកដើម្បីពង្រឹងសមត្ថភាពរបស់អ្នកតាមរយៈការអនុវត្តន៍ជាមួយនិងកុំព្យូទ័របើសិនជាយើងមានទ្រឹស្តីអំពីកុំព្យូទ័រហើយតែយើងមិនមានពេលវេលាសម្រាប់អនុវត្តន៍ជាមួយកុំព្យូទ័រនោះវាមិនបានផ្តល់ផលវិជ្ជមានណាមួយអោយអ្នកឡើយដូច្នេះសូមចំណាយពេលវេលារបស់អ្នកសម្រាប់ទទួលយកចំណេះ

ដឹងថ្មីតាមរយៈបទពិសោធន៍ជាមួយកុំព្យូទ័រដោយខ្លួនឯង។

Thursday, January 28, 2016

តើខ្ញុំខំប្រឹងដោយវិធីណា?



សួស្តី ខ្ញុំចង់ចែករំលែកបទពិសោធន៍ដែលធ្វើអោយខ្ញុំទទួលបានជោគជ័យក្នុងការលេងហ្គីតារ វាមិនមែនជាការងាយស្រួលទេដើម្បីទទួលបានជោគជ័យតែខាងនេះនិងអាចជួយអ្នកខ្លះបាន៖

១.ព្យាយាមរកឯកសារ នៅពេលដែលខ្ញុំគ្នាអ្វីទាំងខ្ញុំមានតែសៀវភៅសរសេរមួយក្បាលពេលនោះខ្ញុំបានទៅរៀនជាមួយនិងលោកម្នាក់ពេលនោះមានសិស្សជាច្រើនប៉ុន្តែខ្ញុំបានព្យាយាមសរសេរចូលនូវអ្វីដែលជាចំនុចសំខាន់ទោះខ្ញុំមិនទាន់ចេះហ្គីតារក៏ដោយ។
២.ស្វែងរកហ្គីតារសំរាប់លេង៖ ពេលខ្ញុំមិនមានហ្គីតារពេលនោះខ្ញុំបានចំណាយពេលក្នុងព្រះវិហារមួយដើម្បីនិងលេងហ្គីតារ នៅពេលដែលខ្ញុំមានលុយខ្លះហើយខ្ញុំបានទិញហ្គីតារមួយតម្លៃថោកមែនទែន តែដើម្បីការសិក្សាររបស់ខ្ញុំៗសុខចិត្តទិញវា។
៣.ចំណាយពេលវេលាជាមួយវា៖ ពេលខ្ញុំមានហ្គីតាខ្ញុំស្រលាញ់វាណាស់សឹកតែមិនហ៊ានលេងវា ប៉ុន្តែវាមិនអាចទៅរួចទេបើខ្ញុំមិនលេងវា ខ្ញុំចំណាយពេលរៀនអគ្គ័រហ្គីរតាជាមុនសិន បន្ទបមកខ្ញុំបានព្យាយាមហើយព្យាយាមទៀតដើម្បីនិងលេងបទចម្រៀង។
៤.ជ្រើសរើសចម្រៀងមួយដែលអ្នកងាយស្រួលលេង៖ នៅក្នុងព្រះវិហារមានបទចម្រៀងជាច្រើនដែលមានណោតភ្លេងសំរាប់ហ្គីតារដូច្នេះខ្ញុំបានព្យាយាមហើយព្យាយាមទៀតដើម្បីលេងបទចម្រៀង លេងហើយលេងទៀតរហូតដល់លេងតាមណោតទាន់។
៥.លេងជាមួយអ្នកចម្រៀង៖ ព្យាយាមលេងជាមួយនិងអ្នកចម្រៀងដើម្បីអោយដឹងពីចំនុចខ្សោយរបស់អ្នក។
សូមអរគុណដែលបានចំណាយពេលអានអត្ថបទរបស់ខ្ញុំ
ហាមដាច់ខាតចំពោះការចំលងយកអត្ថបទពី Blogger របស់ខ្ញុំ
សូមទាក់ទងទៅលោក ដង់ 070 712 096




Sunday, January 10, 2016

តើចាប់ផ្តើមរកស៊ីអី?

មុន​ពេលធ្វើ​អាជីវកម្ម អ្នក​ត្រូវ​វិភាគ​យ៉ាង​ប្រយ័ត្នប្រយែង​អំពី​កត្តា​អតិថិជន​, ផលិតផល​, ពេលវេលា​វាយលុក​ទីផ្សារ​, បរិស្ថាន​ប្រកួតប្រជែង​, ហិរញ្ញវត្ថុ និង ធនធានមនុស្ស ។​
​ការស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង​ដោយ​ទស្សនា​វ​ដ្តី Inc និង សមាគម​បីបាច់​អាជីវកម្ម​ជាតិ​អាមេរិក (NBIA) បាន​បង្ហាញថា ក្នុងចំណោម​អ្នក​ចាប់ផ្តើម​អាជីវកម្ម​១០​នាក់ មាន​៨​នាក់​បាន​បរាជ័យ ។ អាស្រ័យហេតុនេះ ត្រូវ​ស្វ័យ​ដាក់​ឲ្យ​ខ្លួនឯង​នូវ​ស៊េរី​សំណួរ​មុនពេល​វិនិយោគ​ពេលវេលា និង ប្រភព កម្លាំង​របស់​អ្នក គឺ​សំខាន់បំផុត ។ ខាងក្រោម​នេះ​ជា​លក្ខណ​:​វិនិច្ឆ័យ​សំខាន់​ចំនួន​៦​ដែល​អ្នក​ទើប ចាប់ផ្តើម​អាជីវកម្ម​ត្រូវ​ដឹង ។​

អតិថិជន​សក្តានុពល​គឺជា​កត្តា​ដំបូង​ដែល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ត្រូវ​កំណត់ ។​
១. អតិថិជន​
​អ្នក​ត្រូវ​កំណត់​មុខសញ្ញា​អតិថិជន​សក្តានុពល និង តម្រូវ​ការដែល​ទីផ្សារ​បច្ចុប្បន្ន​មិនទាន់​បំពេញ ។ ផលិតផល​ដែល​អ្នកផ្គត់ផ្គង់​មាន​ភាព​ទាក់ទាញ​គ្រប់គ្រាន់ ដើម្បី​បញ្ចុះបញ្ចូល​អតិថិជន​ឬ​អត់ ។ នឹង​ជា ការ​ដ៏​ល្អ ប្រសិនបើ​ទីផ្សារ​ដែល​អ្នក​ឆ្ពោះទៅរក​សមស្រប​ជាមួយ​តម្រូវការ និង សមត្ថភាព​របស់​អ្នក ។​
​ប្រសិនបើ​មាន​ខឿន​ហិរញ្ញវត្ថុ​ល្អ អ្នក​អាច​ហក់​ទៅកាន់​ទីផ្សារ​ខ្នាត​ធំ ។ ប៉ុន្តែ​ប្រសិនបើ​កំពុង​ចាប់ផ្តើម អាជីវកម្ម​ម្នាក់ឯង ទីផ្សារ​តូច​មួយ​ដែលមាន​តម្រូវការ​សក្តានុពល​ចំពោះ​ផលិតផល​មួយ ឬ សេវាកម្ម មួយ ដែល​មិនទាន់បាន​បំពេញ​ដោយ​អ្នកផ្គត់ផ្គង់​ធំ​នៅលើ​ទីផ្សារ នឹង​ងាយ​នាំមក​ឲ្យ​អ្នក​នូវ​ភាពជោគជ័យ​ជាង ហើយ​អ្នក​ក៏​មិនចាំបាច់​មានការ​ព្រួយបារម្ភ​ច្រើន​ជ្រុល​អំពី​ការដែល​ត្រូវគេ​កម្ចាត់​ចេញពី ទីផ្សារ ដោយ​គូប្រជែង​ដែល​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ​ដែរ ។​
២. ផលិតផល 
​ផលិតផល​ដែល​អ្នកបង្កើត ចាំបាច់​ត្រូវបំពេញ​តម្រូវការ​រប​ស់​អតិថិជន​ដោយផ្ទាល់ ។ អ្នក​ត្រូវ​បញ្ឈប់ ការ​ស្រពិចស្រពិល​ជាមួយ​ការបំពេញបន្ថែម​លក្ខណ​:​ពិសេស ឬ សារ​ក្នុង​ផលិតផល ។ រឿងនេះ​អាច ធ្វើ​ឲ្យ​អតិថិជន​ច្រឡំ និង បង្អាប់​តម្លៃ​ផលិតផល​របស់​អ្នក ។ ពេល​អ្នក​ចាប់ផ្តើម​បង្កើត​ផលិតផល​របស់ខ្លួន ចូរ​ចៀស​ឲ្យ​ឆ្ងាយ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកទិញ​ស្ទាក់ស្ទើរ ដូចជា​ការចំណាយ​ទិញ​ឧបករណ៍ប្រើប្រាស់​របស់​អ្នក​ថ្លៃ​ពេក​, លំបាក​ប្រើប្រាស់ ឬ មិន​ដូចគ្នា​ជាមួយ​របស់​ប្រើប្រាស់​ផ្សេង​ដែល​ពួកគេ​កំពុងមាន ។​
៣. ពេលវេលា​
​ទីផ្សារ​នីមួយៗ​សុទ្ធ​តែមាន​វដ្ត​ជីវិត​កំណត់​មួយ ហើយ​ឱកាស​ក៏​មិន​អូសបន្លាយ​យូរ​ដែរ ។ នៅ​ដំណាក់ កាល​ដំបូង​របស់​ទីផ្សារ​ថ្មី​មួយ អ្នកនឹង​ងាយស្រួល​វាយលុក​បំផុត ។ ប៉ុន្តែ​ការវាយលុក​ឆាប់​ពេក​ក៏​ជា ហានិភ័យ​មួយ​ដែរ ។ ប្រសិនបើ​សក្តានុពល​របស់​ទីផ្សារ​ពុំ​ត្រូវ​បានកំណត់​នោះ អ្នកនឹង​បរាជ័យ ឬ លំបាក​ក្នុងការ​ទទួលបាន​ប្រាក់ចំណេញ​ក្រោយពេល​ធ្វើ​សកម្មភាព​ជាច្រើន​ឆ្នាំ ។ អ្នកជំនួញ​ដែល​ទើប ចាប់ផ្តើម​អាជីព​គួរ​ដើរ​តាម​យុទ្ធសាស្ត្រ “​អ្នក​តាម​ប្រកិត​យ៉ាង​ឆាប់រហ័ស​” ។ នោះ​គឺជា​ពេលដែល​អ្នក រកឃើញ​គំនិតល្អ​មួយ​ដែល​ត្រូវបាន​គេ​អនុវត្ត និង​ឆាប់​អនុវត្តតាម ។ ពេលនោះ អ្នក​បាន​វាយលុក​ចូល ការប្រកួតប្រជែង​យ៉ាង​ឆាប់រហ័ស ពេល​តម្រូវការ​របស់​អតិថិជន​នៅ​ពុំទាន់​បាន​បំពេញ ។​
៤. ការប្រកួតប្រជែង
​ការប្រកួតប្រជែង​ខ្លាំងក្លា និង ទីផ្សារ​បាន​ជ្រួតជ្រាប​បានធ្វើ​ឲ្យ​ស្ថានភាព​ក្លាយជា​មិន​អំណោយផល ចំពោះ​អាជីវកម្ម​ថ្មី ។ នេះ​ជា​ស្ថានភាព​ទូទៅ​នៅ​ពាក់កណ្តាល​ខាងក្រោយ​នៃ​វដ្ត​ជីវិត​របស់​ទីផ្សារ ។ នោះ​ក៏​ជា​មូល​ហេតុថា ហេតុអ្វី​អ្នក​ត្រូវផ្តោត​ទៅលើ​បណ្តា​ទីផ្សារ​នៅ​ដំណាក់កាល​ដំបូង ។ នៅពេលនោះ អ្នកនឹង​មានឱកាស​ច្រើន​ដើម្បី​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ខុសពី​គេ​សម្រាប់​អាជីវកម្ម​របស់ខ្លួន ។​
៥. ហិរញ្ញវត្ថុ​
​អ្នក​ត្រូវ​ទុនវិនិយោគ​ដំបូង​ប៉ុន្មាន​ដើម្បី​អភិវឌ្ឍន៍​ផលិតផល​របស់ខ្លួន​? អ្នក​មិនទាន់​អាច​មើលឃើញ​បាន ពី​ពេលវេលា​ខុសគ្នា​រវាង​ខ្ទង់ចំណាយ និង ចំណូល​? ខ្ទង់​ទាំងពីរ​នេះ សុទ្ធតែ​តំណាង​ឲ្យ​ហានិភ័យ ហិរញ្ញវត្ថុ ដែល​អ្នក​ត្រូវ​ថ្លឹងថ្លែង និង​ប្រៀបធៀប​ជាមួយ​អត្ថប្រយោជន៍​សក្តានុពល​ដែល​រំពឹងថា​នឹង ប្រមូលបាន ។ ការងារ​អាជីវក​ម្មនី​មួយៗ​ទាមទារ​ការវិនិយោគ​ធំ ប៉ុន្តែ​គោលដៅ​ដែល​អ្នក​ត្រូវ​សម្រេច​ឲ្យ​បាន​គឺ​កាត់បន្ថយ​ការចំណាយ​, ហានិភ័យ និង​បន្ទុក​ហិរញ្ញវត្ថុ​ដែល​មិនបាន​មើលឃើញ​ទុកជាមុន​ប្រៀប ជាមួយ​ប្រាក់ចំណេញ ។​
៦. ធនធានមនុស្ស​
​ប្រសិនបើ​ចាត់ទុក​នេះ​ថា​ជាការ​ប្រយុទ្ធ​ដ៏​សាហាវ អ្នក​ត្រូវមាន​ទំនុកចិត្ត​ថា ក្រុម​ប្រយុទ្ធ​របស់ខ្លួន​អាច ឈ្នះ​ឬ​អត់​? ប្រសិនបើ​ធនធានមនុស្ស​មាន​កំហិត អ្នក​គួរតែ​បោះបង់ចោល​ផ្នែក​ដែល​មិនមាន​ទំនុកចិត្ត គ្រប់គ្រាន់ និង​រក្សាទុក​តែ​បុគ្គលិក​សម្រាប់​ឱកាស​បន្តបាន​ហើយ ។ ចូរ​កសាង​ក្រុម​បង្គោល​មួយ​ដែល យល់ច្បាស់​ពី​អតិថិជន ។ ទន្ទឹមនឹងនោះ អ្នក​ក៏ត្រូវ​ការ​អ្នកជំនាញការ​ដ៏​ល្អ​ម្នាក់​ដែល​អាច​រចនា ផលិតផល ដើម្បី​បំពេញបាន​តម្រូវការ​ពិតប្រាកដរ​បស់​អ្នកប្រើប្រាស់​ដែរ ។ ចូរ​ពិចារណា​ថា តើ​អ្នក​បាន បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកផ្គត់ផ្គង់ និង អ្នក​ចែកចាយ ដើម្បី​រក្សា​លក្ខណ​:​ប្រកួតប្រជែង​ឬ​អត់​? ៕ - See more at: http://library.cen.com.kh/library/read_online_html?token=MTdhNzczZT#sthash.QJ38TJSb.dpuf

តើអ្នកចង់បានអ្វី?

១. អ្នក​ចាត់ទុក​សេរីភាព​គឺ​លេខ​១
​ចំពោះ​អ្នក ជីវិត​ដ៏​ល្អឥតខ្ចោះ​ក្នុងពេល​អនាគត សាមញ្ញ​គឺ​ធ្វើ​អ្វីដែល​ខ្លួន​ចូលចិត្ត​, រស់នៅ​កន្លែង ដែល​ខ្លួន​ចង់ និង មិន​ស្តាប់បង្គាប់​អ្នកណា​ទាំងអស់ ។ ទោះបី​ឈរ​ចំពោះមុខ​ជម្រើស​ផ្សេងគ្នា​នៅក្នុង​ជីវិត ប៉ុន្តែ​អ្នក​បានដាក់​សេរីភាព និង ភាព​សុខ​ស្រួល​ឡើង​ជួរមុខ ដើម្បី​ពុំ​ត្រូវ​រស់នៅ ក្នុង​ភាព​ចំណុះ ។ មិន​ត្រឹម​ប៉ុណ្ណោះ អ្នក​បាន​ត្រៀម​រៀបចំ​លះបង់​ផលប្រយោជន៍​របស់ខ្លួន ដើម្បី​បាន​ស្វ័យភាព​ទៀតផង ។​
​ប្រសិនបើ​មាន​ប្រាក់ អ្នក​នឹងធ្វើ​អ្វីដែល​ខ្លួន​ចូលចិត្ត ។ មិន​ថា​ពេលណា​ដែល​អាច អ្នក​នឹងដាក់​កេរ្តិ៍ឈ្មោះរ​បស់​ខ្លួន​ឡើងលើ​បង្អស់ ។ អាស្រ័យហេតុនេះ ជួនកាល​មនុស្ស​គ្រប់គ្នា​ទទួលបាន អារម្មណ៍​ថា អ្នក​គឺជា​មនុស្ស​អភិរក្ស ។ ផ្សេង​ពីនេះ នៅក្នុង​ជីវិត អ្នក​បែរ​ជាមាន​ទំនួល​ខុសត្រូវ​ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ ។​
២. ចំពោះ​អ្នក​, មនោសញ្ចេតនា​គឺជា​ស្នូល​របស់​ជីវិត​
​ពេជ្រ គឺជា​គ្រឿងអលង្ការ​មានតម្លៃ ដែល​ធម្មតា​សម្រាប់​តែម​ជ្ឈ​ដ្ឋា​ន​អភិជន​ប៉ុណ្ណោះ ។ ប៉ុន្តែ​ចំពោះ​អ្នក វា​មិន​ត្រឹមតែ​នាំមក​នូវ​សម្រស់​ដ៏​ល្អឥតខ្ចោះ​ផ្នែក​ខាងក្រៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​នៅ​លាក់ទុក​ភក្តី​ភាពជា​និរន្ត​ន៍ និង មនោសញ្ចេតនា​ដ៏​រឹងមាំ​ទៀតផង ។ អាស្រ័យហេតុនេះ នៅក្នុង​ជីវិត​នាពេល​អនាគត អ្នក​តែងតែ​ដាក់​មនោសញ្ចេតនា​ឡើង​ជួរមុខ ។​
​ការចេះ​អត់ឱន​នៅ​ជាស​ញ្ញា​មួយ​បង្ហាញថា ជីវិត​របស់​អ្នកចំណាយ​ការយកចិត្តទុកដាក់​គ្រប់យ៉ាង​ចំពោះ​គ្រួសារ និង មនុស្ស​ជាទី​ស្រឡាញ់ ។ ប្រសិនបើ​ត្រូវ​ឈរ​ចំពោះមុខ​ការជ្រើសរើស រវាង​អាជីព និង គ្រួសារ អ្នក​នឹងមិន​ស្ទាក់ស្ទើរ​ក្នុងការ​លើកឡើង​ពី​ការសម្រេចចិត្ត​ដើរទៅ​ខាង​សាច់ញាតិ​ឡើយ ។ 
៣. ចំពោះ​អ្នក​, ជីវិត​គឺ​ការធ្វើដំណើរ​
​ជីវិត​ក្នុង​សុបិន​របស់​អ្នក​បាន​ភ្ជាប់​ជាមួយ​ការធ្វើដំណើរ ។ អ្នក​ពោរពេញ​ដោយ​ថាមពល ដើម្បី “​ដើរ​, ដើរ​ទៀត​, ដើរ​រហូត​” ។ ក៏ប៉ុន្តែ បទពិសោធន៍​ជីវិត​ដែល​អ្នក​ចង់បាន​បំផុត​គឺ​ដំណើរ ទេសចរណ៍​ដ៏​អ៊ូអរ​ជាមួយ​មិត្តភក្តិ ។​
​អ្នក​តែងតែ​ចង់ដឹង​ចង់ឃើញ​អ្វីៗ​ដែល​ថ្មី​ចម្លែក​នៅ​ជុំវិញ​, ចូលចិត្ត​រុករក និង ផ្សងព្រេង ។ ប្រសិនបើ​មាន​ប្រាក់ អ្នក​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ធ្វើដំណើរ​ទេសច​រណ៍​ជុំវិញ​ពិភពលោក​ឡើយ ។ អាចជា​ការធ្វើដំណើរ​ដោយ​យន្តហោះ​, កប៉ាល់ ឬ កំពូល​រថយន្ត​ប្រណីត​ផ្ទាល់ខ្លួន ។​
៤. ជីវិត​គឺ​រីករាយ 
​ជីវិត​ក្នុង​ឋានសួគ៌​នាពេល​អនាគត​ដែល​អ្នក​សុបិន គឺ​ពេល​ថ្ងៃ​ចេញទៅ​ទទួលទាន​នៅ​ខាងក្រៅ​, ពេលយប់​ទៅ spa សម្រាកលំហែ ។ និយាយ​តាម​វិធី​ផ្សេង ដើម្បី​ទូទាត់​ឲ្យ​ការ​ខិតខំ​នាពេល​បច្ចុប្បន្ន អ្នក​ចង់បាន​ជីវិត​សប្បាយរីករាយ​មួយ​ដែល​គ្មាន​ដែន​កំណត់ ។​
​អំពី​ផ្នែក​ស្មារតី អ្នក​តម្រង់​ឆ្ពោះទៅកាន់​ជីវិត​ទន់ភ្លន់​, គ្មាន​ព្យុះភ្លៀង និង តែងតែ​ទទួលបាន អារម្មណ៍ល្អ​នៅក្នុង​វិញ្ញាណ ។ បំណងប្រាថ្នា​ដ៏​ជ្រាលជ្រៅ​នេះ​របស់​អ្នកនឹង​ធ្វើ​ឲ្យ​អ្នក “​ញៀន​” នឹង​តន្ត្រី​ពីរោះ​រណ្តំ​ចិត្ត​នៅក្នុង Spa កាន់តែ​ធ្ងន់ធ្ងរ ។​
​ដើម្បី​មានជីវិត​រីករាយ​មិន​ស្គាល់​ថ្ងៃស្អែក អ្នក​ហ៊ាន​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន ។ ជួនកាល មនុស្ស​គ្រប់គ្នា​អាច​ឃើញ​អ្នក​កំ ពុង​ខិតខំ​ប្រឹងប្រែង​ដល់​២០០​ភាគរយ​នៃ​ដែន​កំណត់​របស់ បុគ្គល​ខ្លួន ៕


Sunday, January 3, 2016

ការរកស៊ីត្រូវធ្វើបែបណាល្អ

អ្នក​អាច​ស្វែងយល់ តាម​សំណួរ​ទាំងនេះ ដើម្បី​ជ្រើសរើស ដៃគូរ​រកស៊ី​របស់​អ្នក​:
1.​˝​តើ​អ្វី​ជា​គម្រោង ដែល​អ្នក​ខិតខំ​ធ្វើ​វា ឱ្យ​ល្អឥតខ្ចោះ​សព្វថ្ងៃនេះ​?˝

2.​ ˝​តើ​មនុស្ស​ប្រភេទ​ណា ដែល​គេ​ចង់​សហការ​ជាមួយ​?˝

3.​ ˝​តើ​អ្នក​ធ្លាប់​ដោះស្រាយ​បញ្ហា ដែល​លំបាក​ពី​មុន​ឬ​ទេ​? តើ​របៀប​ដោះ

ស្រាយ​អ្នក ធ្វើ​ដូចម្តេច​ខ្លះ​?˝

4.​    ​˝​តើ​អ្នកបែងចែក ពេលវេលា​ធ្វើការ​ដូច​ម្តេច​ខ្លះ​?˝

5.​    ​˝​បើ​មាន​បញ្ហា​ភ្លាមៗ​កើតឡើង តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច ដើម្បី​ដោះ

ស្រាយ​?˝

6.  តើអ្នកនិងធ្វើអ្វី? តើវាផ្តល់ផលប្រយោជន៍អ្វីដល់អ្នក?

7. តើចំណូលរបស់អ្នកសមល្មមនិងចំណាយទេ?

8.សូមគិតទុកជាមុន រាល់ចំណូលនិងចំណាយអោយបាន

ច្បាស់លាស់?

Friday, January 1, 2016

Why learn?

We are in a new age - the age of information and global competition...We have no choice but to prepare for this new age in which the key to success will be the continuous education and development of the human mind and imagination.'  The Learning Age.
In the 21st Century, the new disadvantaged will be those who do not have the capacity to learn. They will sink, unable to change and adapt as they are flooded with ever more information and change. But learning is about more than just getting by in a changing world. Our ability to learn is what makes us human: we are born curious and our ability to continue learning is what defines us - as individuals, as communities and as societies. Learning can bring you, your family, your organisation and your community any number of benefits. 
Just some of them include:

  • personal growth and expanded horizons
  • increased employability and improved career development prospects
  • a broader range of interests and a wider social life
  • the ability to create your own future

A Learning Society in the UK

For the first time ever, we have a vision of an inclusive Learning Society in the UK. One which recognises and nourishes everybody's ability to learn and grow.
The Government recently published the first ever Green Paper on Lifelong Learning, The Learning Age. It asks for people's views on a number of proposed measures that will support and develop people's learning.
But it is up to all of us to contribute to that Learning Society's creation. Go to the Department for Education and Employment's Lifelong Learning website if you would like to find out more about The Learning Age and offer your views and ideas on how it should be implemented. Source by: http://www.campaign-for-learning.org.uk/cfl/yourlearning/why_learn.asp