Sunday, January 10, 2016

តើចាប់ផ្តើមរកស៊ីអី?

មុន​ពេលធ្វើ​អាជីវកម្ម អ្នក​ត្រូវ​វិភាគ​យ៉ាង​ប្រយ័ត្នប្រយែង​អំពី​កត្តា​អតិថិជន​, ផលិតផល​, ពេលវេលា​វាយលុក​ទីផ្សារ​, បរិស្ថាន​ប្រកួតប្រជែង​, ហិរញ្ញវត្ថុ និង ធនធានមនុស្ស ។​
​ការស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង​ដោយ​ទស្សនា​វ​ដ្តី Inc និង សមាគម​បីបាច់​អាជីវកម្ម​ជាតិ​អាមេរិក (NBIA) បាន​បង្ហាញថា ក្នុងចំណោម​អ្នក​ចាប់ផ្តើម​អាជីវកម្ម​១០​នាក់ មាន​៨​នាក់​បាន​បរាជ័យ ។ អាស្រ័យហេតុនេះ ត្រូវ​ស្វ័យ​ដាក់​ឲ្យ​ខ្លួនឯង​នូវ​ស៊េរី​សំណួរ​មុនពេល​វិនិយោគ​ពេលវេលា និង ប្រភព កម្លាំង​របស់​អ្នក គឺ​សំខាន់បំផុត ។ ខាងក្រោម​នេះ​ជា​លក្ខណ​:​វិនិច្ឆ័យ​សំខាន់​ចំនួន​៦​ដែល​អ្នក​ទើប ចាប់ផ្តើម​អាជីវកម្ម​ត្រូវ​ដឹង ។​

អតិថិជន​សក្តានុពល​គឺជា​កត្តា​ដំបូង​ដែល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ត្រូវ​កំណត់ ។​
១. អតិថិជន​
​អ្នក​ត្រូវ​កំណត់​មុខសញ្ញា​អតិថិជន​សក្តានុពល និង តម្រូវ​ការដែល​ទីផ្សារ​បច្ចុប្បន្ន​មិនទាន់​បំពេញ ។ ផលិតផល​ដែល​អ្នកផ្គត់ផ្គង់​មាន​ភាព​ទាក់ទាញ​គ្រប់គ្រាន់ ដើម្បី​បញ្ចុះបញ្ចូល​អតិថិជន​ឬ​អត់ ។ នឹង​ជា ការ​ដ៏​ល្អ ប្រសិនបើ​ទីផ្សារ​ដែល​អ្នក​ឆ្ពោះទៅរក​សមស្រប​ជាមួយ​តម្រូវការ និង សមត្ថភាព​របស់​អ្នក ។​
​ប្រសិនបើ​មាន​ខឿន​ហិរញ្ញវត្ថុ​ល្អ អ្នក​អាច​ហក់​ទៅកាន់​ទីផ្សារ​ខ្នាត​ធំ ។ ប៉ុន្តែ​ប្រសិនបើ​កំពុង​ចាប់ផ្តើម អាជីវកម្ម​ម្នាក់ឯង ទីផ្សារ​តូច​មួយ​ដែលមាន​តម្រូវការ​សក្តានុពល​ចំពោះ​ផលិតផល​មួយ ឬ សេវាកម្ម មួយ ដែល​មិនទាន់បាន​បំពេញ​ដោយ​អ្នកផ្គត់ផ្គង់​ធំ​នៅលើ​ទីផ្សារ នឹង​ងាយ​នាំមក​ឲ្យ​អ្នក​នូវ​ភាពជោគជ័យ​ជាង ហើយ​អ្នក​ក៏​មិនចាំបាច់​មានការ​ព្រួយបារម្ភ​ច្រើន​ជ្រុល​អំពី​ការដែល​ត្រូវគេ​កម្ចាត់​ចេញពី ទីផ្សារ ដោយ​គូប្រជែង​ដែល​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ​ដែរ ។​
២. ផលិតផល 
​ផលិតផល​ដែល​អ្នកបង្កើត ចាំបាច់​ត្រូវបំពេញ​តម្រូវការ​រប​ស់​អតិថិជន​ដោយផ្ទាល់ ។ អ្នក​ត្រូវ​បញ្ឈប់ ការ​ស្រពិចស្រពិល​ជាមួយ​ការបំពេញបន្ថែម​លក្ខណ​:​ពិសេស ឬ សារ​ក្នុង​ផលិតផល ។ រឿងនេះ​អាច ធ្វើ​ឲ្យ​អតិថិជន​ច្រឡំ និង បង្អាប់​តម្លៃ​ផលិតផល​របស់​អ្នក ។ ពេល​អ្នក​ចាប់ផ្តើម​បង្កើត​ផលិតផល​របស់ខ្លួន ចូរ​ចៀស​ឲ្យ​ឆ្ងាយ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកទិញ​ស្ទាក់ស្ទើរ ដូចជា​ការចំណាយ​ទិញ​ឧបករណ៍ប្រើប្រាស់​របស់​អ្នក​ថ្លៃ​ពេក​, លំបាក​ប្រើប្រាស់ ឬ មិន​ដូចគ្នា​ជាមួយ​របស់​ប្រើប្រាស់​ផ្សេង​ដែល​ពួកគេ​កំពុងមាន ។​
៣. ពេលវេលា​
​ទីផ្សារ​នីមួយៗ​សុទ្ធ​តែមាន​វដ្ត​ជីវិត​កំណត់​មួយ ហើយ​ឱកាស​ក៏​មិន​អូសបន្លាយ​យូរ​ដែរ ។ នៅ​ដំណាក់ កាល​ដំបូង​របស់​ទីផ្សារ​ថ្មី​មួយ អ្នកនឹង​ងាយស្រួល​វាយលុក​បំផុត ។ ប៉ុន្តែ​ការវាយលុក​ឆាប់​ពេក​ក៏​ជា ហានិភ័យ​មួយ​ដែរ ។ ប្រសិនបើ​សក្តានុពល​របស់​ទីផ្សារ​ពុំ​ត្រូវ​បានកំណត់​នោះ អ្នកនឹង​បរាជ័យ ឬ លំបាក​ក្នុងការ​ទទួលបាន​ប្រាក់ចំណេញ​ក្រោយពេល​ធ្វើ​សកម្មភាព​ជាច្រើន​ឆ្នាំ ។ អ្នកជំនួញ​ដែល​ទើប ចាប់ផ្តើម​អាជីព​គួរ​ដើរ​តាម​យុទ្ធសាស្ត្រ “​អ្នក​តាម​ប្រកិត​យ៉ាង​ឆាប់រហ័ស​” ។ នោះ​គឺជា​ពេលដែល​អ្នក រកឃើញ​គំនិតល្អ​មួយ​ដែល​ត្រូវបាន​គេ​អនុវត្ត និង​ឆាប់​អនុវត្តតាម ។ ពេលនោះ អ្នក​បាន​វាយលុក​ចូល ការប្រកួតប្រជែង​យ៉ាង​ឆាប់រហ័ស ពេល​តម្រូវការ​របស់​អតិថិជន​នៅ​ពុំទាន់​បាន​បំពេញ ។​
៤. ការប្រកួតប្រជែង
​ការប្រកួតប្រជែង​ខ្លាំងក្លា និង ទីផ្សារ​បាន​ជ្រួតជ្រាប​បានធ្វើ​ឲ្យ​ស្ថានភាព​ក្លាយជា​មិន​អំណោយផល ចំពោះ​អាជីវកម្ម​ថ្មី ។ នេះ​ជា​ស្ថានភាព​ទូទៅ​នៅ​ពាក់កណ្តាល​ខាងក្រោយ​នៃ​វដ្ត​ជីវិត​របស់​ទីផ្សារ ។ នោះ​ក៏​ជា​មូល​ហេតុថា ហេតុអ្វី​អ្នក​ត្រូវផ្តោត​ទៅលើ​បណ្តា​ទីផ្សារ​នៅ​ដំណាក់កាល​ដំបូង ។ នៅពេលនោះ អ្នកនឹង​មានឱកាស​ច្រើន​ដើម្បី​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ខុសពី​គេ​សម្រាប់​អាជីវកម្ម​របស់ខ្លួន ។​
៥. ហិរញ្ញវត្ថុ​
​អ្នក​ត្រូវ​ទុនវិនិយោគ​ដំបូង​ប៉ុន្មាន​ដើម្បី​អភិវឌ្ឍន៍​ផលិតផល​របស់ខ្លួន​? អ្នក​មិនទាន់​អាច​មើលឃើញ​បាន ពី​ពេលវេលា​ខុសគ្នា​រវាង​ខ្ទង់ចំណាយ និង ចំណូល​? ខ្ទង់​ទាំងពីរ​នេះ សុទ្ធតែ​តំណាង​ឲ្យ​ហានិភ័យ ហិរញ្ញវត្ថុ ដែល​អ្នក​ត្រូវ​ថ្លឹងថ្លែង និង​ប្រៀបធៀប​ជាមួយ​អត្ថប្រយោជន៍​សក្តានុពល​ដែល​រំពឹងថា​នឹង ប្រមូលបាន ។ ការងារ​អាជីវក​ម្មនី​មួយៗ​ទាមទារ​ការវិនិយោគ​ធំ ប៉ុន្តែ​គោលដៅ​ដែល​អ្នក​ត្រូវ​សម្រេច​ឲ្យ​បាន​គឺ​កាត់បន្ថយ​ការចំណាយ​, ហានិភ័យ និង​បន្ទុក​ហិរញ្ញវត្ថុ​ដែល​មិនបាន​មើលឃើញ​ទុកជាមុន​ប្រៀប ជាមួយ​ប្រាក់ចំណេញ ។​
៦. ធនធានមនុស្ស​
​ប្រសិនបើ​ចាត់ទុក​នេះ​ថា​ជាការ​ប្រយុទ្ធ​ដ៏​សាហាវ អ្នក​ត្រូវមាន​ទំនុកចិត្ត​ថា ក្រុម​ប្រយុទ្ធ​របស់ខ្លួន​អាច ឈ្នះ​ឬ​អត់​? ប្រសិនបើ​ធនធានមនុស្ស​មាន​កំហិត អ្នក​គួរតែ​បោះបង់ចោល​ផ្នែក​ដែល​មិនមាន​ទំនុកចិត្ត គ្រប់គ្រាន់ និង​រក្សាទុក​តែ​បុគ្គលិក​សម្រាប់​ឱកាស​បន្តបាន​ហើយ ។ ចូរ​កសាង​ក្រុម​បង្គោល​មួយ​ដែល យល់ច្បាស់​ពី​អតិថិជន ។ ទន្ទឹមនឹងនោះ អ្នក​ក៏ត្រូវ​ការ​អ្នកជំនាញការ​ដ៏​ល្អ​ម្នាក់​ដែល​អាច​រចនា ផលិតផល ដើម្បី​បំពេញបាន​តម្រូវការ​ពិតប្រាកដរ​បស់​អ្នកប្រើប្រាស់​ដែរ ។ ចូរ​ពិចារណា​ថា តើ​អ្នក​បាន បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកផ្គត់ផ្គង់ និង អ្នក​ចែកចាយ ដើម្បី​រក្សា​លក្ខណ​:​ប្រកួតប្រជែង​ឬ​អត់​? ៕ - See more at: http://library.cen.com.kh/library/read_online_html?token=MTdhNzczZT#sthash.QJ38TJSb.dpuf

No comments:

Post a Comment