តើខ្ញុំខំប្រឹងដោយវិធីណា?
សួស្តី ខ្ញុំចង់ចែករំលែកបទពិសោធន៍ដែលធ្វើអោយខ្ញុំទទួលបានជោគជ័យក្នុងការលេងហ្គីតារ វាមិនមែនជាការងាយស្រួលទេដើម្បីទទួលបានជោគជ័យតែខាងនេះនិងអាចជួយអ្នកខ្លះបាន៖
១.ព្យាយាមរកឯកសារ នៅពេលដែលខ្ញុំគ្នាអ្វីទាំងខ្ញុំមានតែសៀវភៅសរសេរមួយក្បាលពេលនោះខ្ញុំបានទៅរៀនជាមួយនិងលោកម្នាក់ពេលនោះមានសិស្សជាច្រើនប៉ុន្តែខ្ញុំបានព្យាយាមសរសេរចូលនូវអ្វីដែលជាចំនុចសំខាន់ទោះខ្ញុំមិនទាន់ចេះហ្គីតារក៏ដោយ។
២.ស្វែងរកហ្គីតារសំរាប់លេង៖ ពេលខ្ញុំមិនមានហ្គីតារពេលនោះខ្ញុំបានចំណាយពេលក្នុងព្រះវិហារមួយដើម្បីនិងលេងហ្គីតារ នៅពេលដែលខ្ញុំមានលុយខ្លះហើយខ្ញុំបានទិញហ្គីតារមួយតម្លៃថោកមែនទែន តែដើម្បីការសិក្សាររបស់ខ្ញុំៗសុខចិត្តទិញវា។
៣.ចំណាយពេលវេលាជាមួយវា៖ ពេលខ្ញុំមានហ្គីតាខ្ញុំស្រលាញ់វាណាស់សឹកតែមិនហ៊ានលេងវា ប៉ុន្តែវាមិនអាចទៅរួចទេបើខ្ញុំមិនលេងវា ខ្ញុំចំណាយពេលរៀនអគ្គ័រហ្គីរតាជាមុនសិន បន្ទបមកខ្ញុំបានព្យាយាមហើយព្យាយាមទៀតដើម្បីនិងលេងបទចម្រៀង។
៤.ជ្រើសរើសចម្រៀងមួយដែលអ្នកងាយស្រួលលេង៖ នៅក្នុងព្រះវិហារមានបទចម្រៀងជាច្រើនដែលមានណោតភ្លេងសំរាប់ហ្គីតារដូច្នេះខ្ញុំបានព្យាយាមហើយព្យាយាមទៀតដើម្បីលេងបទចម្រៀង លេងហើយលេងទៀតរហូតដល់លេងតាមណោតទាន់។
៥.លេងជាមួយអ្នកចម្រៀង៖ ព្យាយាមលេងជាមួយនិងអ្នកចម្រៀងដើម្បីអោយដឹងពីចំនុចខ្សោយរបស់អ្នក។
សូមអរគុណដែលបានចំណាយពេលអានអត្ថបទរបស់ខ្ញុំ
ហាមដាច់ខាតចំពោះការចំលងយកអត្ថបទពី Blogger របស់ខ្ញុំ
សូមទាក់ទងទៅលោក ដង់ 070 712 096
Hello friend good blogger
ReplyDelete