មនុស្សយើងជាច្រើនបានកើតមកតែងតែមានលក្ខណៈខុសៗពីគ្នា
ដូច្នេះការសិក្សារក៏មិនខុសគ្នាប៉ុន្មានដែរ។មនុស្សយើងកើតនៅលើផែនដីតែងតែមានអំណោយទានសិក្សារខុសគ្នាដូចជាៈកុំព្យូទ័រ,ភ្លេង,គំនូរ,...................។តែថ្ងៃនេះខ្ញុំសូមលើកយកចំនុចមួយចំនួនដែលអាចជួយអ្នកអោយអាចចាប់យកបាននូវជំនាញកុំព្យូរទ័រដែលអ្នកចង់បានទោះបីជាវាមិនមែនជាការចាប់អារម្មរណ៏របស់អ្នកក៏ដោយៈ
១.ដាក់ចិត្តរបស់អ្នកសម្រាប់ទទួលយកមេរៀនៈបើសិនជាយើងមិនបានបើកចិត្តដើម្បីត្រៀមខ្លួនទទួលមេរៀន
នោះទេទោះបីជាយើងរៀនអោយយូរប៉ុន្មានក៏មិនមានប្រយោជន៍សម្រាប់អ្នកដែល។
២.ចាប់ផ្តើមដោយការវាយ Typing ពេលខ្លះយើងមានអារម្មរណ៍ធុញទ្រាញនិងការវាយ Typing ដោយយើងគិតថាយើងអាចវាយបានល្អ និង ចេះល្មមហើយ
ទាំងអ្នកខ្លួនឯងកំពុងតែខ្សោយនៅឡើយ។ ប៉ុន្តែអ្វីដែលជាមូលដ្ឋានគ្រិះសម្រាប់ការសិក្សារកុំព្យូទ័រនិងការវាយអត្ថបទគឺជា
Typing។
៣.ឯកសារគឺជាអ្នកនាំផ្លូវអ្នកដើម្បីអោយអ្នកស្គាល់គន្លឹះរបស់កុំព្យូទ័រនិងរបៀបប្រើប្រាស់កុំព្យូទ័រ
បើសិនជាយើង
រៀនគ្មានឯកសារសម្រាប់នាំផ្លូវនោះទេវាក៏គ្មានបានផ្តល់ផលចំណេញអ្វីដល់ការសិក្សារបស់អ្នកនោះទេ
៤.ចាប់ផ្តើមចំណាយពេលវេលារបស់អ្នកដើម្បីពង្រឹងសមត្ថភាពរបស់អ្នកតាមរយៈការអនុវត្តន៍ជាមួយនិងកុំព្យូទ័របើសិនជាយើងមានទ្រឹស្តីអំពីកុំព្យូទ័រហើយតែយើងមិនមានពេលវេលាសម្រាប់អនុវត្តន៍ជាមួយកុំព្យូទ័រនោះវាមិនបានផ្តល់ផលវិជ្ជមានណាមួយអោយអ្នកឡើយដូច្នេះសូមចំណាយពេលវេលារបស់អ្នកសម្រាប់ទទួលយកចំណេះ
ដឹងថ្មីតាមរយៈបទពិសោធន៍ជាមួយកុំព្យូទ័រដោយខ្លួនឯង។
No comments:
Post a Comment