ចំពោះអ្នក ជីវិតដ៏ល្អឥតខ្ចោះក្នុងពេលអនាគត សាមញ្ញគឺធ្វើអ្វីដែលខ្លួនចូលចិត្ត, រស់នៅកន្លែង ដែលខ្លួនចង់ និង មិនស្តាប់បង្គាប់អ្នកណាទាំងអស់ ។ ទោះបីឈរចំពោះមុខជម្រើសផ្សេងគ្នានៅក្នុងជីវិត ប៉ុន្តែអ្នកបានដាក់សេរីភាព និង ភាពសុខស្រួលឡើងជួរមុខ ដើម្បីពុំត្រូវរស់នៅ ក្នុងភាពចំណុះ ។ មិនត្រឹមប៉ុណ្ណោះ អ្នកបានត្រៀមរៀបចំលះបង់ផលប្រយោជន៍របស់ខ្លួន ដើម្បីបានស្វ័យភាពទៀតផង ។
ប្រសិនបើមានប្រាក់ អ្នកនឹងធ្វើអ្វីដែលខ្លួនចូលចិត្ត ។ មិនថាពេលណាដែលអាច អ្នកនឹងដាក់កេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងលើបង្អស់ ។ អាស្រ័យហេតុនេះ ជួនកាលមនុស្សគ្រប់គ្នាទទួលបាន អារម្មណ៍ថា អ្នកគឺជាមនុស្សអភិរក្ស ។ ផ្សេងពីនេះ នៅក្នុងជីវិត អ្នកបែរជាមានទំនួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ ។
២. ចំពោះអ្នក, មនោសញ្ចេតនាគឺជាស្នូលរបស់ជីវិត
ពេជ្រ គឺជាគ្រឿងអលង្ការមានតម្លៃ ដែលធម្មតាសម្រាប់តែមជ្ឈដ្ឋានអភិជនប៉ុណ្ណោះ ។ ប៉ុន្តែចំពោះអ្នក វាមិនត្រឹមតែនាំមកនូវសម្រស់ដ៏ល្អឥតខ្ចោះផ្នែកខាងក្រៅប៉ុណ្ណោះទេ ថែមទាំងនៅលាក់ទុកភក្តីភាពជានិរន្តន៍ និង មនោសញ្ចេតនាដ៏រឹងមាំទៀតផង ។ អាស្រ័យហេតុនេះ នៅក្នុងជីវិតនាពេលអនាគត អ្នកតែងតែដាក់មនោសញ្ចេតនាឡើងជួរមុខ ។
ការចេះអត់ឱននៅជាសញ្ញាមួយបង្ហាញថា ជីវិតរបស់អ្នកចំណាយការយកចិត្តទុកដាក់គ្រប់យ៉ាងចំពោះគ្រួសារ និង មនុស្សជាទីស្រឡាញ់ ។ ប្រសិនបើត្រូវឈរចំពោះមុខការជ្រើសរើស រវាងអាជីព និង គ្រួសារ អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការលើកឡើងពីការសម្រេចចិត្តដើរទៅខាងសាច់ញាតិឡើយ ។
៣. ចំពោះអ្នក, ជីវិតគឺការធ្វើដំណើរ
ជីវិតក្នុងសុបិនរបស់អ្នកបានភ្ជាប់ជាមួយការធ្វើដំណើរ ។ អ្នកពោរពេញដោយថាមពល ដើម្បី “ដើរ, ដើរទៀត, ដើររហូត” ។ ក៏ប៉ុន្តែ បទពិសោធន៍ជីវិតដែលអ្នកចង់បានបំផុតគឺដំណើរ ទេសចរណ៍ដ៏អ៊ូអរជាមួយមិត្តភក្តិ ។
អ្នកតែងតែចង់ដឹងចង់ឃើញអ្វីៗដែលថ្មីចម្លែកនៅជុំវិញ, ចូលចិត្តរុករក និង ផ្សងព្រេង ។ ប្រសិនបើមានប្រាក់ អ្នកមិនស្ទាក់ស្ទើរក្នុងការធ្វើដំណើរទេសចរណ៍ជុំវិញពិភពលោកឡើយ ។ អាចជាការធ្វើដំណើរដោយយន្តហោះ, កប៉ាល់ ឬ កំពូលរថយន្តប្រណីតផ្ទាល់ខ្លួន ។
៤. ជីវិតគឺរីករាយ
ជីវិតក្នុងឋានសួគ៌នាពេលអនាគតដែលអ្នកសុបិន គឺពេលថ្ងៃចេញទៅទទួលទាននៅខាងក្រៅ, ពេលយប់ទៅ spa សម្រាកលំហែ ។ និយាយតាមវិធីផ្សេង ដើម្បីទូទាត់ឲ្យការខិតខំនាពេលបច្ចុប្បន្ន អ្នកចង់បានជីវិតសប្បាយរីករាយមួយដែលគ្មានដែនកំណត់ ។
អំពីផ្នែកស្មារតី អ្នកតម្រង់ឆ្ពោះទៅកាន់ជីវិតទន់ភ្លន់, គ្មានព្យុះភ្លៀង និង តែងតែទទួលបាន អារម្មណ៍ល្អនៅក្នុងវិញ្ញាណ ។ បំណងប្រាថ្នាដ៏ជ្រាលជ្រៅនេះរបស់អ្នកនឹងធ្វើឲ្យអ្នក “ញៀន” នឹងតន្ត្រីពីរោះរណ្តំចិត្តនៅក្នុង Spa កាន់តែធ្ងន់ធ្ងរ ។
ដើម្បីមានជីវិតរីករាយមិនស្គាល់ថ្ងៃស្អែក អ្នកហ៊ានប្រឈមជាមួយបញ្ហាជាច្រើន ។ ជួនកាល មនុស្សគ្រប់គ្នាអាចឃើញអ្នកកំ ពុងខិតខំប្រឹងប្រែងដល់២០០ភាគរយនៃដែនកំណត់របស់ បុគ្គលខ្លួន ៕
No comments:
Post a Comment